ក្រសួងមុខងារសាធារណៈ ទទួលបានអំណោយ ចំនួន ១០,០០០ ម៉ាស់ ពីសប្បុរសជន


រាជធានីភំ្នពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីមុខងារសាធារណៈ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយលោក Traing Huy ប្រធាន ក្រុមហ៊ុន Hong De Sheng (Cambodia) Co., Ltd និងទទួលអំណោយចំនួន ១០,០០០ ម៉ាស់ សម្រាប់បង្ការ និងទប់ស្កាត់ជំងឺ កូវីដ -១៩។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជូនចំពោះ ក្រុមហ៊ុន ដែលបានចូលរួមចែករំលែក ជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងកាលៈទេសៈ ដែលយេីងទាំងអស់គ្នា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។ ទឹកចិត្តដ៏ថ្លៃថ្លានេះ ពិតជាធំធេងក្នុងការយកចិត្តទុកដាក់អំពីសុខមាលភាពរបស់មន្ត្រីក្រសួងមុខងារសាធារណៈ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១