គណៈប្រតិភូក្រសួងមុខងារសាធារណៈដឹកនាំដោយលោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក រ៉េត ថាង ត្រូវជាឪពុករបស់មន្ត្រីរាជការក្រសួងមុខងារសាធារណៈ


រាជធានីភំ្នពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធលោក រ៉េត ថាង ត្រូវជាឪពុក របស់លោក ថាន់ថាង ថាណុច និងកញ្ញា ថាន់ថាង ដាណែត ជាមន្រ្តីរាជការនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងឯកសារមន្រ្តីរាជការស៊ីវិលនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៅសង្តាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទន្ទឹមនិងនោះក្រុមសសយកក្រសួងមុខងារសាធារណ:ក៏បានអញ្ជើញចូលរួមរំលែកមរណទុក្ខនេះផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១