គណៈប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្ដម ហ៊ឹម ឆែម
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០
រាជធានីភំ្នពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ស្ថិតនៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។