ឯកឧត្តម ព្រុំ សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារមូលដ្ឋាន និងលើកទិសដៅអនុវត្តការងារបន្តរបស់ស្រុកបាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាភ្នំ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារមូលដ្ឋានប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្តរបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិកក្រុមការងារ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ព័ត៌មានទាក់ទង