សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញ ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃវិញ នៅពេលសមស្របណាមួយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ ទីប្រជុំជននានាផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១