ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ៖ កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកឆ្លូង ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកឆ្លូង រដ្ឋបាលស្រុកឆ្លូង រដ្ឋបាលឃុំទាំង៨ នៃស្រុកឆ្លូង ខេត្ដក្រចេះ ។

នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំទាំង៨នៃស្រុកឆ្លូងទាំងអស់ រួមគ្នាត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។