ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធិផលនានា វត្តគិរីនិធិវណ្ណារាម “សំរ៉ង”


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធិផលនានា នៅវត្តគិរីនិធិវណ្ណារាម «សំរ៉ង» ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ នាឱកាសពិធីបុណ្យនេះ ឯកឧត្តមកិត្តិបណ្ឌិត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងបានឧបត្ថម្ភ ក្រមា សំពត់ស ដល់តាជីយាយជី ព្រមទាំងចែកសៀវភៅ ប៊ិច ថវិកា ដល់សិស្សានុសិស្ស។។