សន្និសិទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ”

រាជធានីភ្នំពេញ៖ ាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រី ជំនាញនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងសន្និសិទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅសាលប្រជុំទីស្ដីការគណៈរដ្ឋមន្ត្រី។

សន្និសិទសារព័ត៌មាននេះរៀបចំឡើងក្នុងគោលបំណង បង្ហាញជូនសាធារណៈជនឱ្យបានយល់ច្បាស់ ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ទាក់ទងនឹងវិស័យមុខងារសាធារណៈ សកម្មភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ការងារឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មន្ត្រីរាជការស៊ីវិលនៅតាមបណ្តាក្រសួង-ស្ថាប័នទាំងអស់ មន្ត្រីរាជការថ្នាក់ក្រោមជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយនានា និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១