សិក្ខាសាលា ស្តីពីការធ្វើផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អុល រ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការធ្វើផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២១ របស់ក្រសួងមុខងារសាធារណៈ ។

 

សិក្ខាសាលា រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពការគ្រប់គ្រងធនធានមនុស្សអោយមានប្រសិទ្ធភាពខ្ពស់ និងរហ័ស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមមាន៖ (១)លិខិតស្នើសុំប្រើប្រាស់ផែនការក្របខណ្ឌប្រចាំឆ្នាំ២០២១ (២)តារាងរបាយការណ៍ស្តីពីក្របខណ្ឌប្រចាំឆ្នាំ២០២០ និងគម្រោងផែនការក្របខណ្ឌប្រចាំ ឆ្នាំ២០២១ (៣)តារាងស្នើសុំជ្រើសរើសក្របខណ្ឌមន្រ្តីរាជការថ្មី ការប្រឡងប្រជែងដើម្បីប្តូរប្រភេទក្របខណ្ឌ មន្រ្តីជាប់កិច្ចសន្យា ប្រចាំឆ្នាំ២០២១ (៤)តារាងបច្ចុប្បន្នភាពវិភាគមុខងារមន្រ្តីក្របខណ្ឌ និងមន្រ្តីជាប់កិច្ចសន្យា តាមរចនាសម្ព័ន្ធ (៥)តារាងវិភាគមុខងារពីតម្រូវការមន្រ្តីក្របខណ្ឌថ្មី និងមន្រ្តីជាប់កិច្ចសន្យា ដើម្បីបញ្ចូលក្នុងរចនាសម្ព័ន្ធ(៦) ឯកសារចូលនិវត្តន៍ មរណភាព ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបោះបង់ចោលការងារ និងការលុបឈ្មោះ (៧) ឯកសារពាក់ព័ន្ធផ្សេងៗទៀត ។
 

សិក្ខាសាលានេះ រៀបចំទ្បើងដោយក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំដែលជា អគ្គនាយក អគ្គនាយករង និងប្រធានមន្ទីគ្រប់ខេត្តក្រុងសរុបចំនួន ១២៤នាក់ ។

ព័ត៌មានទាក់ទង