សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពីការពង្រឹងការគ្រប់គ្រងស្ថានភាពរដ្ឋបាល​ និងការប្រេីប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា​

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វិជ្ជា គន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណ: តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងស្ថានភាពរដ្ឋបាល និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ។

សិក្ខាសាលា រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពការគ្រប់គ្រងធនធានមនុស្សអោយមានប្រសិទ្ធភាពខ្ពស់ និងរហ័ស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា រួមមាន៖ (១)ប្រព័ន្ធបញ្ចូន និងទទួលតារាងទូទាត់បៀវត្ស (២)ប្រព័ន្ធព័ត៌មានមន្ត្រីរាជការស៊ីវិល (៣)ប្រព័ន្ធសលាកប័ត្រព័ត៌មានមន្ត្រីរាជការស៊ីវិល (៤)ប្រព័ន្ធគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា ។
 
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង១ និងរដ្ឋបាលស្រុកទាំង៨ សរុបចំនួន ១២០នាក់ (ស្ត្រី៣០នាក់)។


ព័ត៌មានទាក់ទង