កិច្ចប្រជុំគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: ដេីម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាង កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០ និងពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន២ គឺ៖ ១-សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០ និង២-សេចក្តីព្រាងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើខ្លឹមសារនៃឯកសារសេចក្តីព្រាងទាំងបីនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពអនុវត្ត មុននឹងដាក់ឯកសារទាំងនេះ ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។

 

កិច្ចប្រជុំនេះរៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សរុបចំនួន ១០២រូប (ស្ត្រី ១៨រូប) ។

ព័ត៌មានទាក់ទង