កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកម្មវិធីជាតិកំណែទម្រងរដ្ឋបាលសាធារណៈ ២០២០-២០៣០

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈដើម្បីពិភាក្សាលើសេចក្ដីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ ពិភាក្សា ចូលរួមយោបល់ពីថ្នាក់ដឹកនាំក្រសួង មុនដាក់ឆ្លងគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឱ្យសេចក្ដីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្ដប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះរៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ លេខាធិការដ្ឋានគ.ក.រ ដែលមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ។