កិច្ចប្រជុំបូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ សម្រាប់ឆ្នាំ២០១៩

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តក្រចេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់បានចូលរួមផងដែរ ។

ព័ត៌មានទាក់ទង