កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់​ស្ដីពីសេវាសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់​ស្ដីពីសេវាសាធារណៈក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសេវាសាធារណៈ។

កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank)។