បឋកថាស្ដីពី “ការប្រើប្រាស់ទិន្នន័យដើម្បីកែលម្អការផ្ដល់សេវាសាធារណៈ (Using Data to Transform Public Service Delivery)”

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោកស្រី អ៊ីវឯក នឹមនួន ( IvEk Nimnoun ) តំណាង UNDP បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបឋកថាស្ដីពី “ការប្រើប្រាស់ទិន្នន័យដើម្បីកែលម្អការផ្ដល់សេវាសាធារណៈ (Using Data to Transform Public Service Delivery)” នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

បឋកថានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ និងដើម្បីបញ្រ្ជាបទស្សនាទានថ្មីៗស្ដីពីការផ្ដល់សេវាសាធារណៈតាមរយៈការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសដែលជាវាគ្មិនអញ្ជើញមកសាកលវិទ្យាល័យ Michigan នៃសហរដ្ឋអាម៉េរិក ជូនដល់អ្នកចូលរួមស្ដាប់។

ពិធីបឋកថានេះរៀបចំទ្បើងដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្រ្តីទទួលបន្ទុកផ្នែកសេវាសាធារណៈរបស់ក្រសួងស្ថាប័ន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៦០ នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១