សិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ជូនមន្រ្តីរាជការក្របខ័ណ្ឌថ្មី នៅខេត្ត​ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃពុធ​ ១​កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជុក​ មុន្នី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ជូនមន្រ្តីរាជការក្របខ័ណ្ឌថ្មី។

សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យមន្រ្តីរាជការដែលទើបចូលក្របខ័ណ្ឌថ្មី បានយល់​ដឹងពីការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលចាប់តាំងពីពេលតាំងស៊ប់ចូលក្របខ័ណ្ឌបម្រើការងាររដ្ឋ រហូតដល់ពេលចូលនិវត្តន៍។

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមមកពីបណ្តាមន្ទីរ​ អង្គភាពជុំវិញខេត្តឧត្តរមានជ័យ សរុបចំនួន ៤០០នាក់។

ព័ត៌មានទាក់ទង