សិក្ខាសាលា​ថ្នាក់​តំបន់​ ស្តីពី​ការផ្សព្វផ្សាយ​កម្មវិធី​ជាតិ​​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ ២០១៥-២០១៨


     ខេត្តរតនៈគីរី៖  ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ០៨ និង៣០ នាទីព្រឹក នៅសណ្ឋាគាររតនៈស៊ីធី ខេត្តរតនៈគីរី ក្រសួងមុខងារសាធារណៈ បានបើកអង្គសិក្ខាសាលាថ្នាក់តំបន់ (ខេត្តរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ) ស្តីពី “ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ ២០១៥-២០១៨” ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ ប៊ុនធិនរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ អង្គសិក្ខាសាលានេះ មានរយៈពេល ១ ថ្ងៃពេញ ដើម្បីផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ សំដៅឆ្ពោះទៅ អនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង និងជំនឿទុកចិត្តខ្ពស់ក្នុងការ ផ្តល់សេវាសាធារណៈ។


     សមាសភាពចូលរួមមាន៖ ថ្នាក់ដឹកនាំខេត្តរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ នាយករដ្ឋបាល សាលាខេត្ត អភិបាលក្រុង/ស្រុក មន្ទីរជុំវិញខេត្តទាំង៥ និងតំណាងGIZ សរុបចំនួន ២៧០ នាក់។


ឯកសារភ្ជាប់៖
1-កម្មវិធីសិក្ខាសាលា
2- សុន្ទរកថាបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ” ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ
3-សុន្ទរកថាបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ” ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ
4-បទបង្ហាញស្តីពី “ការជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ “
5-បទអន្តរាគមន៍ស្តីពី ” ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងការផ្សារភ្ជាប់គ្នារវាងសកម្មភាពកែទម្រង់ដែលមានលក្ឋណៈប្រទាក់ក្រឡាគ្នានិងគាំទ្រគ្នាទៅវិញទៅមក ” ដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
6-បទអន្តរាគមន៍ស្តីពី ” ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្សារភ្ជាប់រវាងសម្មភាពកែទម្រង់ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក ” ដោយ ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
7-របាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ “