សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០១៩-២០៣០” នៅខេត្តកំពង់ចាម

ខេត្តកំពងចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០១៩-២០៣០”។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង គឺដើម្បីប្រមូលទស្សនទាននៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មនៅតាមក្រសួងស្ថាប័ននានា និងបទពិសោធន៍នៃការអនុវត្តនៅតាមក្រសួងស្ថាប័ន។  

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.រ)នៅសណ្ឋាគារ ៧មករា ដែលមានសមាសភាពចូលរួមពី ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ តំណាង គ.ជ.អ.ប ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ សហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់(GIZ) សរុបចំនួន ៤១នាក់ ស្ដ្រីចំនួន ៩នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១