ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញប្រគល់សម្ភារៈ គ្រឿងឧបភោគបរិភោគដល់ទូកង ខេត្តក្រចេះ ចំនួន ១៥ទូក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈ គ្រឿងឧបភោគបរិភោគ ដល់ទូកង ខេត្តក្រចេះ ចំនួន ១៥ទូក។ ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិបណ្ឌិត បានជួបសំណេះសំណាល លើកទឹកចិត្ត និងបានណែនាំដល់កីឡាករចំណុះទូកងទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាព ជាមួយកីឡាករក្នុងក្រុម និងគោរពបទបញ្ជារបស់គណៈកម្មការដឹកនាំ ដើម្បីដណ្តើមយកជ័យជំនះក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ។