សកម្មភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញដង្ហែអង្គកឋិនទានរស្មីសាមគ្គីដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តតបសុខារាម (ហៅវត្តព្រែកប្រសព្វក្រោម)

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប និងមន្រ្តីរាជការ បានមានសទ្ធាជ្រះថ្លាដង្ហែអង្គកឋិនទានរស្មីសាមគ្គីដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា ក្នុងវត្តតបសុខារាម (ហៅវត្តព្រែកប្រសព្វក្រោម) ស្ថិតនៅភូមិព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។