កិច្ចប្រជុំរវាងគណៈកម្មាធិការកែទម្រង់ ៣ វិស័យ ជាមួយដៃគូអភិវឌ្ឍន៍



កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៩:៣០នាទី លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានសម្របសម្រួលរៀបចំកិច្ចប្រជុំរវាងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិ- ការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាមួយដៃគូអភិវឌ្ឍន៍ដែលមកពីតំណាង WB, EU, Switzerland, ADB, and GIZ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយដ្ឋានពាក់ព័ន្ធមួយចំនួនដើម្បីពិភាក្សាការងារកំណែទម្រង់ទាំង៣ និងស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ លើវិស័យកំណែទម្រង់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១