ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីដង្ហែ អង្គកឋិនទានរស្មីសាមគ្គី ចូលមកកាន់វត្តតបសុខារាម (ហៅវត្តព្រែកប្រសព្វក្រោម)

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ព្រមទាំងមន្រ្តីរាជការទាំងអស់ បានជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្រារព្ធពិធីសែនក្រុងពាលី នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និមន្តធម្មកថិក សម្តែងធម៌ទេសនា ដើម្បីដង្ហែអង្គកឋិនទានរស្មីសាមគ្គីទៅវត្តតបសុខារាម (ហៅវត្តព្រែកប្រសព្វក្រោម) ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។