ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារណែនាំ ស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និង ជាអនុប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារណែនាំ ស្តីពីប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ។

អង្គសិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម មានគោលបំណងបីសំខាន់ៗគឺ ១-ដើម្បីពិនិត្យ និងកែសម្រួលលើឯកសារណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើសមិទ្ធកម្ម ដោយផ្អែកលើបទពិសោធន៍នៃការអនុវត្តនាពេលកន្លងមក ២-ប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងដោយផ្អែកលើសមិទ្ធកម្មឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ការលើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវលើការបំពេញការងាររបស់មន្ត្រីរាជការម្នាក់ៗ និងបង្កើនសមត្ថភាព ទិន្នផលការងាររបស់ក្រសួង ស្ថាប័ន សំដៅឆ្ពោះទៅកែលម្អ ផ្តល់សេវាសាធារណៈជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរឡើង ៣-ផ្តល់ការឯកភាពកម្រិតបច្ចេកទេស មុននឹងដាក់ឆ្លងការពិភាក្សាកម្រិតថ្នាក់ដឹកនាំ។

សិក្ខាសាលានេះ រៀបចំទ្បើងដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ និងមានសមាសភាពចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន រហូតដល់មន្ត្រី នៃក្រសួងមុខងារសាធារណៈ សរុបចំនួន៦៥រូប ស្ត្រី ១៣រូប។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១