វគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រនៃការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីជាតិកំណែទម្រង់រដ្ឋ បាលសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច  ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូម សារឿន ទីប្រឹក្សា និងជាអគ្គនាយករងនៃអគ្គ នាយកដ្ឋានគោលនយោបាយ​មុខងារ​សាធារណៈ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រនៃការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយ​តម្លៃ​​កម្មវិធីជាតិ​កំណែទម្រង់រដ្ឋបាលសាធារណៈ នៅសណ្ឋាគារ តារាអ៊ែរផត ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងការរៀបចំ​ក្របខណ្ឌយុទ្ធសាស្ត្រ​នៃការអនុវត្ត​គម្រោង ការតាម​ដាន​ត្រួត​ពិនិត្យវាយតម្លៃគម្រោង និងការតាមដានត្រួតពិនិត្យ​និងវាយតម្លៃដោយផ្អែក​លើលទ្ធផល។

វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលរៀបចំទ្បើងដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ. ដែលមានសមាសភាពអញ្ជើញ​ចូលរួម​មកពីតំណាងក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបចំនួន ៨០នាក់។