សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ សេចក្តីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ៧៨៩ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ បែបបទនិងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជូនមន្ត្រីរាជការស៊ីវិល នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សមាជិក គ.ជ.អ.ប. ប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រន សំរិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាសភាពចូលរួមទាំងអស់សរុប ចំនួន ១៥៩នាក់ (ស្រី ៥៩នាក់) រួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយក នាយករងក្រុង ស្រុក និងបណ្តាមន្ទីរជំនាញនានាជុំវិញខេត្ត ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ។