អបអរសាទរ ពិធីប្រកាសមុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសមុខតំណែងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។ ក្នុងឱកាសនេះ ឯកឧត្តមកិត្តិបណ្ឌិត បានថ្លែងអំណរគុណ និងផ្ដល់អនុសាសន៍ជូនចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលប្រកាសតែងតាំងឱ្យចូលកាន់តំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយករងសាលាភូមិន្ទរដ្ឋបាល អគ្គាធិការ អគ្គនាយករង ទីប្រឹក្សាក្រសួង អធិការ ត្រូវតែប្ដេជ្ញាចិត្តគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន និងខិតខំបំពេញតួនាទីភារកិច្ចឱ្យអស់ពីកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាព និងអ្នកពាក់ព័ន្ធនានាឱ្យកាន់តែប្រសើរ ។