ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនអ៊ិនធើរមហោសថ ចូលជួបសម្តែងការគួរសម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនអ៊ិនធើរមហោសថ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមុខងារសាធារណៈ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានពាំនាំមកនូវឱសថសម្រាប់ព្យាបាលជម្ងឺមួយ​ ចំនួន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពប្រជាជន ពិសេសមូលដ្ឋានដាច់ស្រយាលដែលមានការខ្វះខាត។​ ក្នុងឱកាសនោះផងដែរ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណប្រកបដោយក្តីរំភើបរីករាយ និងជូនពរឱ្យក្រុមហ៊ុនអ៊ិនធើរមហោសថប្រកបអាជីវកម្មមានការរីកចម្រើនទៅមុខជាលំដាប់។

ព័ត៌មានទាក់ទង