ពិធីបិទសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី “ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ”

ខេត្តសៀមរាប៖ កាលព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី “ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ”។ សូមជម្រាបថាចំពោះដំណើរការប្រព្រឹត្តទៅនៃសិក្ខាសាលាពីរថ្ងៃកន្លងមក រួមមានការបើកជាផ្លូវការសិក្ខាសាលា ពិធីលៀងសាយភោជ (Gala Dinner) ការធ្វើបទបង្ហាញទៅលើប្រធានបទចំនួនបួន និងវេទិកាពិភាក្សាទៅលើប្រធានបទ “citizen-centric public service delivery and ASEAN community harmonization and prosperity, considering the effects of new industrial revolution, new phase of globalization and climate change”។ សម្រាប់កម្មវិធីបិទសិក្ខាសាលានាថ្ងៃនេះ មានការរៀបចំជាវេទិកាពិភាក្សា និងសម្រេចទៅលើសេចក្ដីព្រាងឯកសារចំនួនពីរគឺ ១-សេចក្ដីព្រាងរបាយការណ៍វាយតម្លៃទៅលើប្រព័ន្ធនៃការផ្ដល់សេវាសាធារណៈក្នុងប្រទេសដែលជាសមាជិកអាស៊ាន (Draft Assessment Report on Public Service systems in ASEAN Member States) ២-សេចក្ដីព្រាងគម្រោងនៃឯកសារណែនាំស្ដីពីការផ្ដល់សេវាសាធារណៈ (Draft of Outline on the ASEAN Guideline on Public Service Delivery) ។ គួរបញ្ជាក់ផងដែរថា វេទិកាពិភាក្សា និងសម្រេចទៅលើសេចក្ដីព្រាងឯកសារទាំងពីរខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ តំណាងប្រទេសដែលជាសមាជិកអាស៊ាន តំណាងលេខាធិការអាស៊ាន ទីប្រឹក្សាតំបន់ និង ថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ។

ព័ត៌មានទាក់ទង