សិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ដែលបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីទស្សនទាន ទ្រឹស្តី កត្តាជោគជ័យ និងកត្តាមិនជោគជ័យនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផលជាសកលដល់មន្ត្រីរាជការដែលអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ការចែករំលែកបទពិសោធន៍ជោគជ័យ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផលនៅប្រទេសជប៉ុន និងបញ្ហាប្រឈមនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផលនៅប្រទេសកម្ពុជា។ សិក្ខាសាលានេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានសមាសភាពចូលរួមពី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៥០រូប ក្នុងនោះស្ត្រី ១៤រូប។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១