ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន នាំយកទៀនព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន ២៦ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងប្រតិភូអមដំណើរ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន២៦វត្ត ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីប្រើប្រាស់ទៅតាមទំនៀមទម្លាប់សាសនា នាឱកាសបុណ្យចូលព្រះវស្សានេះ។ ពិធីនេះបានប្រារព្ធធ្វើឡើង នៅក្នុងវត្តតបសុខារាម ស្ថិតនៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពី តំណាងអភិបាលខេត្ត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុកព្រែកប្រសព្វ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។