ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមអមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបុណ្យ “រុក្ខទិវា” នៅខេត្តក្រចេះ

ខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមអមដង្ហែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ «រុក្ខទិវា» ប្រារព្ធឡើងនៅលើផ្ទៃដីជាង ១០ហិកតា នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ៕

ព័ត៌មានទាក់ទង