សិក្ខាសាលា ស្ដីពី «ត្រួតពិនិត្យលើក្របខណ្ឌលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីកែលម្អសម្រាប់ការរៀបចំក្របខណ្ឌលទ្ធផលថ្មី»

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គ.ក.រ នៃក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ត្រួតពិនិត្យលើក្របខណ្ឌលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដើម្បីកែលម្អសម្រាប់ការរៀបចំក្របខណ្ឌលទ្ធផលថ្មី» ក្នុងគោលបំណងសំខាន់ៗចំនួនពីរគឺ(១)ដើម្បីពិនិត្យមើលលើក្របខណ្ឌលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ សម្រាប់កែលម្អការរៀបចំក្របខណ្ឌលទ្ធផលថ្មី (២)ស្វែងយល់បន្ថែមពីប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តជាក់ស្ដែងពាក់ព័ន្ធនឹងសូចនាករដែលបានកំណត់ និងយន្ដការនៃការអនុវត្ដ ព្រមទាំងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ធ្វើការកែលម្អក្របខណ្ឌលទ្ធផលថ្មីឱ្យមានលក្ខណៈសាមញ្ញ និងងាយអនុវត្ត។ សិក្ខាសាលានេះ រៀបចំទ្បើយដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារពោធិ៍សាត់សេនជូរី ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ អភិបាលក្រុងស្រុកទាំង៦របស់ខេត្តពោធិ៍សាត់ ប្រធានមន្ទីរមុខងារសាធារណៈទាំង១២រាជធានី-ខេត្ត មន្ដ្រីបង្កោលជាក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិទាំង១២រាជធានី-ខេត្ត។