ពិធីបិទវគ្គបណ្តុះបណ្តាលនិងការចែកវិញ្ញាបនបត្រជូនសិក្ខាកាមក្នងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំតាក់តែងករណីសិក្សា

រាជធានីភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ូម សារឿន ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិងការចែកវិញ្ញាបនបត្រជូនសិក្ខាកាមក្នងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំតាក់តែងករណីសិក្សាដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពមន្ដ្រីបង្គោលនៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការយល់ដឹងពីទស្សនទាន និងវិធីសាស្ដ្រនៃការរៀបចំតាក់តែងករណីសិក្សា។ វគ្គបណ្ដុះបណ្ដាលខាងលើនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីមុខងារសាធារណៈខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្ដព្រះវិហារ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១