ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងគម្រោង Project Management”

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងគម្រោង Project Management” ដល់សិក្ខាកាមចំនួន ៦០នាក់ ក្នុងនោះមានស្ត្រី ១០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ សូមគូសបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំទ្បើងមានរយៈពេលចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រី លើជំនាញសរសេរសំណើរគម្រោង ការគ្រប់គ្រង និងការវាយតម្លៃការអនុវត្តគម្រោង។