កិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ ដើម្បីពិនិត្យ វាយតម្លៃ និងសម្រេចលើលទ្ធផលនៃការចុះវាយតម្លៃជាក់ស្ដែងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងពិភាក្សាពីវិធានការអនុវត្តបន្ដ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគ.វ.ជ. និងក្រុមការងារបច្ចេកទេសជាសេនាធិការរបស់ គ.វ.ជ.។