អបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross” ក្នុងគោលបំណងកៀរគររកមូលនិធិជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន និងថវិកាក្រុមហ៊ុន វិភាគទានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ខេត្តក្រចេះ។