ពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ គ.ស.២០១៩

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានរៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រោះព្រំពរជ័យ និងពិធីលោតរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីឆ្នាំថ្មី ដល់មហាគ្រួសារក្រសួងមុខងារសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់អគ្គនាយកដ្ឋានចំណុះនៃក្រសួងមុខងារសាធារណៈជាច្រើននាក់។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។

ព័ត៌មានទាក់ទង