ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងគម្រោង Project Management”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ​ វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងគម្រោង Project Management” ដល់មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ សរុបចំនួន ៥០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ​ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញកំរិតអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃក្រសួងមុខងារសាធារណៈ លើជំនាញនៃការសរសេរសំណើរគម្រោង ការគ្រប់គ្រង និង ការវាយតម្លៃការអនុវត្តគម្រោង។