វគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពី «ការគ្រប់គ្រងគម្រោង Project Management»


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័ននៅក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគម្រោង Project Management» ក្រោមអធិបតីភាព លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ សរុបចំនួន ៥០នាក់ ។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញកំរិតអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃក្រសួងមុខងារសាធារណៈ លើជំនាញនៃការសរសេរសំណើរគម្រោង ការគ្រប់គ្រង និង ការវាយតម្លៃការអនុវត្តគម្រោង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១