ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការក្របខណ្ឌថ្មី ឆ្នាំ២០១៨


រាជធានីភ្នំពេញ
៖ កាលពីរសៀលថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការក្របខណ្ឌថ្មី ដល់សិក្ខាកាមចំនួន ១៦៦នាក់ ក្នុងនោះមានស្ត្រី ៩០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ គូសបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំទ្បើងមានរយៈពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ និងមានគោលបំណងដើម្បីបង្កើនចំណេះដឹងដល់  មន្ដ្រីរាជការផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងទស្សនៈទានសំខាន់ៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ។