វគ្គបណ្តុះបណ្តាលតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការក្របខណ្ឌថ្មី ឆ្នាំ២០១៨


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការក្របខណ្ឌថ្មីចំនួន ១៦៦នាក់ ក្រោមអធិបតីភាពឯកឧត្តម អុល រ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺ ១-តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អង្គភាពនីមួយៗក្រោមឱវាទក្រសួង ២-នីតិវិធីនៃការអនុវត្តកិច្ចការរដ្ឋបាល ៣-នីតិវិធីនៃការគ្រប់គ្រងបុគ្គលិក និងដំណើរការនៃការជ្រើសរើសបុគ្គលិក ៤-លិខិតបទដ្ឋានគតិយុត្តផ្សេងៗដែលក្រសួងមុខងារសាធារណៈសម្រេចបានកន្លងមក និងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។