កិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ


រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ ដើម្បីពិនិត្យនិងសម្រេចផ្តល់សុពលភាពលើលទ្ធផលនៃការវាយតម្លៃជ្រើសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូនៅដំណាក់កាលបឋមរបស់គណៈកម្មការបច្ចេកទេសនៃគ.វ.ជ.។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគ.វ.ជ. និងក្រុមការងារបច្ចេកទេសជាសេនាធិការរបស់ គ.វ.ជ.។