ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩


រាជធានីភ្នំពេញ៖​ នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមត្ថភាពយេនឌ័រ និង ការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានទាំងអស់នៃក្រសួងមុខងារសាធារណៈសរុបចំនួនប្រមាណ​១៥៤ នាក់ ក្នុងនោះ ស្ត្រីមាន ១៣៤​ នាក់។ កម្មវិធីនេះ រៀបចំឡើងដើម្បីរំលឹកពីការតស៊ូរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការទទួលបានសិទ្ធស្មើគ្នារវាងបុរស និងស្រ្តី ព្រឹត្តិការណ៍ ៨ មីនា រំលេចពីតម្លៃ នៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា ដែលរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាពសង្គម ដោយទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា។នាឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានចូលរួមផ្តល់នូវអនុសាសន៍ល្អៗ និងលើកទឹកចិត្តដល់មន្រ្តីរាជការស្រ្តី ដែលកំពុងបំរើការងារក្នុងគោលបំណងអភិវឌ្ឍន៍លើកម្ពស់សមត្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជាធ្វើយ៉ាង ក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អ ដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ។

ព័ត៌មានទាក់ទង