ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការក្របខណ្ឌថ្មី ឆ្នាំ២០១៨


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលតម្រង់ទិស និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការក្របខណ្ឌថ្មី ដល់សិក្ខាកាមចំនួន ១៤០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ គូសបញ្ជាក់ផលដែរ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំទ្បើងមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ និងមានគោលបំណងដើម្បីបង្កើនចំណេះដឹងដល់មន្ដ្រីរាជការផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងទស្សនៈទានសំខាន់ៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ។