សិក្ខាសាលាស្តីពី “ការចែករំលែកនូវបទពិសោធន៍នៃការអនុវត្តគម្រោងអន្តរក្រសួងនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ដ្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា”


Seminar ERA 30-Dec-2018

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានកិច្ចសហប្រតិបត្តិការរវាង ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការនៃប្រទេសសិង្ហបុរី និងមូលនិធិអន្តរជាតិ (Temasek Foundation Internal) បានរៀបចំសិក្ខាសាលាស្តីពី"ការចែករំលែកនូវបទពិសោធន៍នៃការអនុវត្តគម្រោង អន្តរក្រសួងរបស់កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា" ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីឱ្យតំណាងក្រសួងស្ថាប័នថា្នក់ជាតិ និងក្រោមជាតិ ដែលបានចូលរួមទស្សនកិច្ចសិក្សានៅប្រទសសិង្ហបុរី កាលពីថ្ងៃ១៤-១៦ ខែសីហា ឆ្នាំ២០១៨ ធ្វើការចែករំលែកបទពិសោធន៍ ដែលបានចូលរួមទស្សនកិច្ចខាងលើ ក៏ដូចជាការធ្វើបទបង្ហាញវឌ្ឍនភាពរបស់គម្រោងចំនួន ៤ រួមមាន៖ ១-វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការធ្វើឱ្យប្រសើរឡើងនូវមុខងារនៃការផ្តល់សេវាសុខភាពនៅមណ្ឌលថែទាំសុខភាពបឋម និងការចែករំលែកបទពិសោធន៍ដែលទទួលបានពីទស្សនកិច្ចនៅប្រទេសសឹង្ហបុរី ២-វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការស្នើសុំសិទ្ធតាមអនឡានដើម្បីបើការដ្ឋានសាងសង់ ៣-វឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់ គ្រប់គ្រងប្រជាពលរដ្ឋ ៤-វឌ្ឍនភាព នៃការអនុវត្ត គម្រោងស្តីពី ការកែលម្អរ ការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ" ។ សមាសភាពចូលរួមនៃអង្គសិក្ខាសាលានេះរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គានាយករង នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត សរុបចំនួន ១៣០នាក់ ក្នុងនោះស្រ្តីមានចំនួន ២០នាក់។
ល.រចំណងជើងទាញយក
1.កម្មវិធីសិក្ខាសាលាស្តីពី "ការចែករំលែកនូវបទពិសោធន៍នៃការអនុវត្តគម្រោងអន្តរក្រសួងនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ដ្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា"។Khmer
2.សន្ទរកថាបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។Khmer
3.បទបង្ហាញស្តីពី"ទិដ្ឋភាពទូទៅនៃវិធីសាស្ត្រក្នុងការអភិវឌ្ឍន៍ស្ថាប័នរបស់មុខងារសាធារណៈប្រទេសសឹង្ហបុរី (Overview of Singapore Public Service's Apporach to Organization Development)" ដោយលោក Salleh Anuar ទីប្រឹក្សាវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងអភិវឌ្ឍន៍ស្ថាប័ន នៃវិទ្យាស្ថានបណ្តុះបណ្តាលមន្ត្រីរាជការសឹង្ហបុរី (Civil Service College)។English
4.បង្ហាញស្តីពី"វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការធ្វើឱ្យប្រសើរទ្បើងនូវមុខងារនៃការផ្តល់សេវាសុខភាពនៅមណ្ឌលថែទាំសុខភាពបឋម" និង"ការចែករំលែកបទពិសោធន៍ដែលទទួលបានពីទស្សនកិច្ចសិក្សានៅប្រទេសសឹង្ហបុរី" ដោយលោក យូ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហរិញ្ញវត្ថុ ក្រសួងសុខាភិបាល។English
5.បង្ហាញស្តីពី"វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការកែលម្អសេវាអ្នកទស្សនាសម្រាប់សារមន្ទីជាតិនៃព្រះរាជាណាចក្រកម្ពុជា" និង"ការចែករំលែកបទពិសោធន៍ដែលទទួលបានពីទស្សនកិច្ចសិក្សានៅប្រទេសសឹង្ហបុរី" ដោយឯកឧត្តម ហាប់ ទូច អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។Khmer
6.បង្ហាញស្តីពី"វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការស្នើសុំសិទ្ធតាមអនទ្បាញដើម្បីបើកការដ្ឋានសាងសង់" និង"ការចែករំលែកបទពិសោធន៍ដែលទទួលបានពីទស្សនកិច្ចសិក្សានៅប្រទេសសឹង្ហបុរី" ដោយលោក ភួង សោភា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។Khmer
7.បង្ហាញស្តីពី"វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់គ្រប់គ្រងប្រជាពលរដ្ឋ" និង"ការចែករំលែកបទពិសោធន៍ដែលទទួលបានពីទស្សនកិច្ចសិក្សានៅប្រទេសសឹង្ហបុរី" ដោយលោកបណ្ឌិត តុប នេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។Khmer
8.បង្ហាញស្តីពី"វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការកែលម្អការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ" និង"ការចែករំលែកបទពិសោធន៍ដែលទទួលបានពីទស្សនកិច្ចសិក្សានៅប្រទេសសឹង្ហបុរី" ដោយលោក ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។Khmer
9.សន្ទរកថាបិទដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។Khmer

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១