សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ នៅខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិ្កក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបាត់ដំបង​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារ អនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ សេចក្តីណែនាំលេខ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រង របស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ ក្រោមជាតិ និងសេចក្តីណែនាំលេខ៧៨៩ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ បែបបទនិងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការនិងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សមាជិក គ.ជ.អ.ប. និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលស្តីទីតំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងសមាសភាពចូលរួមទាំងអស់សរុប ចំនួន ២៥០នាក់ រួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការខេត្ត អភិបាលស្រុក អភិបាលក្រុង ប្រធានសមាជិកក្រុមប្រឹក្សាស្រុក ក្រុង នាយក នាយករងសាលាស្រុក ក្រុង និងបណ្តាមន្ទីរជំនាញនានាជុំវិញរាជធានី ក្រោមកិច្ចសហការ រៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបង ហើយមានការគាំទ្រដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ-DAR)។

ព័ត៌មានទាក់ទង