សិក្ខាសាលាបច្ចេកទេសស្តីពី ការពិនិត្យលើវឌ្ឍនភាពនៃការបង្កើតប្រព័ន្ធទិន្នន័យមន្ត្រីរាជការស៊ីវិតាមប្រព័ន្ធ ព័ត៌មានវិទ្យាសម្រាប់ក្រសួងសុខាភិបាល


ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី ការពិនិត្យលើវឌ្ឍនភាពនៃការបង្កើតប្រព័ន្ធទិន្នន័យមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ក្រសួងសុខាភិបាល ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប។ សិក្ខាសាលានេះមានគោលបំណងដើម្បីរៀបចំប្រព័ន្ធទិន្នន័យមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ក្រសួងសុខាភិបាលនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពមន្ត្រីរាជការក្នុងក្របខណ្ឌសុខាភិបាល និងការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ព័ត៌មានទាក់ទង