ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញប្រគល់សម្ភារៈ គ្រឿងឧបភោគបរិភោគដល់ទូកង ខេត្តក្រចេះ ចំនួន ១៥ទូក


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការក្រសួង អញ្ជើញប្រគល់សម្ភារៈ គ្រឿងឧបភោគបរិភោគដល់ទូកង ខេត្តក្រចេះ ចំនួន ១៥ ទូក នៅស្ពានជ្រោយចង្វារត្រើយខាងកើតចំងាយ ២០០ម៉ែត្រ ពីគល់ស្ពាន (ផ្លូវថ្មី ក្រុមហុ៑ន OCIC “តង់ ខេត្តក្រចេះ ពី B1 ដល់ B15”) ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមកិត្តិបណ្ឌិត បានជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនចំណុះទូក និងបានលើកទឹកចិត្ត ដល់បងប្អូនទាំងអស់ សូមខិតខំថែទាំសុខភាព នឹងខំហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមជ័យជំនះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ។