ជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋានគណកម្មាធិការកែទម្រង់រដ្ឋាបាលរសាធារណៈ និងអង្គការGIZ


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុភី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយនឹងអង្គការ​ GIZ លើប្រធានបទដូចខាងក្រោមៈ
១- វឌ្ឍនភាពនៃការអនុវត្តគម្រោងកំណែទម្រង់វិមជ្ឈការនិងរដ្ឋបាលសាធារណៈ​ (DAR Project)
២-ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ងនៅថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១