កិច្ចប្រជុំពិភាក្សាស្ដីពីនីតិវិធី នៃការបើកផ្ដល់បៀវត្ស ២ដង ក្នុង១ខែ ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ


រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីនីតិវិធី នៃការបើកផ្ដល់បៀវត្ស ២ដង ក្នុង១ខែ ដោយមានការអញ្ជើញចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសាលារាជធានី ខេត្ត មន្ទីរ និងអង្គភាពចំណុះ សរុបប្រមាណ ១១៨ នាក់។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីឲ្យការបើកផ្ដល់បៀវត្សពីចំនួនមួយខែម្តង មកជាពីរសប្តាហ៍ម្តង (១ខែពីរដង) ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ តទៅ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការរួមចំណែកអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្ដិទី៦នេះ ក្នុងការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១